បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ត្រូវបានគេរាយការណ៍មកថា បានច្រានចោលសំណើកុងត្រាថ្មីរបស់ក្រុម ParisSaint-Germain, ខណៈក្លិបយក្សរបស់ បារាំងមួយនេះហ៊ានផ្តល់ប្រាក់ពលកម្មប្រចាំឆ្នាំឱ្យរូបគេមានតម្លៃថ្លៃជាងគេនៅលើពិភពលោកទៀតផង។
ជាការពិតណាស់ ម្ចាស់ជើងឯកពានរង្វាន់ WorldCup ឆ្នាំ ២០១៨ បានទទូចចង់ចាកចេញពីក្រុម PSG ដើម្បីទៅចូលរួមជាមួយក្រុម Real Madrid ប៉ុន្តែយ៉ាងណា ក្រោយទីផ្សារដោះដូររដូវក្តៅបិទបញ្ចប់ ការដោះដូរគឺមិនបានកើតឡើងនោះទេ,ជាមួយគ្នានោះ នៅវិនាទីចុងក្រោយ ខាង Real Madrid បានបោះថ្លៃផ្ទេរចំនួន ២០០ លានអឺរ៉ូ ឬប្រមាណជា (២៣៦ លានដុល្លាអាមេរិក),ជារួមខាងភាគី PSG គឺមិនបានខ្វល់ខ្វាយឡើយ។
យោងតាមរបាយការណ៍របស់ការសែត LeParisien បានឱ្យដឹងថា ក្លិបយក្សនៅ Ligue 1 បានផ្តល់ជូន Mbappe នូវកិច្ចសន្យាថ្មីមួយរយៈពេល២ ឆ្នាំ ដោយអមជាមួយប្រាក់ឈ្នួលថ្លៃជាងគេបំផុតនៅលើពិភពលោក។ ក្នុងនោះត្រូវបានគេទម្លាយថាPSG គ្រោងផ្តល់ប្រាក់ពលកម្មចំនួន ៤៥លានអឺរ៉ូ ឬស្មើរនឹង (៥៣ លានដុល្លាអាមេរិក) ក្នុងមួយឆ្នាំ បន្ទាប់ពីកាត់ពន្ធរួចទៅឱ្យខ្សែប្រយុទ្ធវ័យ២២ ឆ្នាំ ប៉ុន្តែយ៉ាងណារូបគេនៅតែបដិសេធចំពោះសំណើនេះ៕
ប្រភព៖ Sportbible