ទំនងអត់? ឮថា Newcastle ចង់ចាយលុយធំ ហៅអតីតគ្រូបង្វឹកក្រុម Arsenal រូបនេះ មកដឹកនាំ - TrueID

ទំនងអត់? ឮថា Newcastle ចង់ចាយលុយធំ ហៅអតីតគ្រូបង្វឹកក្រុម Arsenal រូបនេះ មកដឹកនាំ

November 2, 2021

អង់គ្លេស៖ យោងតាមគេហទំព័រ SPORT1 បានឲ្យដឹងថា ក្លិបសារិកាព្រៃ Newcastle ចង់ហៅគ្រូបង្វឹកក្រុម Villareal លោក Unai Emery មកដឹកនាំ បន្ទាប់ពីក្លិបបានបណ្ដេញលោក Steve Bruce ចេញពីតំណែង កាលពីពេលថ្មីៗនេះ។

លោក Emery
លោក Emery

ទោះបី ការដែលចង់បានលោក Emery ពីក្រុមកំពុងប្រកបអាជីពនៅលីគកំពូលអេស្ប៉ាញ La Liga ពេលនេះ ហាក់ជារឿងពិបាកក៏ពិតមែន។ ប៉ុន្ដែម្ចាស់ក្លិប Newscatle បានត្រៀមខ្លួនរួចរាល់ក្នុងការចំណាយលុយធំ ដើម្បីផ្ដាច់កុងត្រាយកអ្នកចាត់ការវ័យ៤៩ឆ្នាំរូបនេះពី Villareal 

ក្លិប Newcastle ចង់បានលោក Emery មកកាន់ទឹកដី St James' Park បន្ទាប់ពីយុទ្ធនាការប្រកួតជម្រើសជាតិនាពេលខាងមុខនេះ បញ្ចប់តែម្ដង។

លោក Emery
លោក Emery

គួររម្លឹកថា លោក Emery ដែលធ្លាប់ត្រូវបានក្លិបកាំភ្លើងធំ Arsenal បណ្ដេញចេញពីតំណែង ក្នុងឆ្នាំ២០១៩ ទើបបានជួយក្រុម Villareal ឈ្នះពាន Europa League រដូវកាល២០២០/២០២១ បន្ទាប់ពីផ្ដួលក្រុម Manchester United នៅវគ្គផ្ដាច់ព្រ័ត្រ៕

ប្រភព៖​ tribuna

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...