ក្លិបអ្នកមានជាន់ថ្មី Newcastle ចង់ជះលុយទិញយកតារាជួរមុខម្នាក់ពី Barca - TrueID

ក្លិបអ្នកមានជាន់ថ្មី Newcastle ចង់ជះលុយទិញយកតារាជួរមុខម្នាក់ពី Barca

July 23, 2022

អង់គ្លេស៖ ក្លិប Newcastle ត្រូវបានគេរាយការណ៍ថា ចង់ទិញយកខ្សែប្រយុទ្ធ Memphis Depay ពីក្លិប Barcelona នៅរដូវក្ដៅនេះ។

ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay

ថ្មីៗនេះលេចឮថា ភាគីលោក Xavi Hernandez បានបើកភ្លើងខៀវឲ្យ Depay ចាកចេញបន្ទាប់ពីការមកដល់របស់ Ferrran Torres, Pierre-Emerick Aubameyang, Raphina និង Robert Lewandowski ដោយក្លិបគ្រោងលក់គេក្នុងតម្លៃជាង១៧លានផោន(ស្មើនឹងប្រមាណ ២០.៤ លានដុល្លារ)ប៉ុណ្ណោះ។

ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay

សារព័ត៌មាន Sport បានចុះផ្សាយថា Newcastle នឹងបង់ប្រាក់ក្នុងចំនួននោះដើម្បីយកកីឡាករសញ្ជាតិហូឡង់រូបនេះមករួមក្រុមប៉ុន្តែ Memphis Depay ទំនងជាមិនចង់ចូលរួមជាមួយ Newcastle ឡើយ។

ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay

គួរបញ្ជាក់ផងដែរថា Memphis Depay រកបាន១២គ្រាប់ ក្នុងការបង្ហាញខ្លួននៅ La Liga ២៨ប្រកួតនារដូវកាលមុន៕

ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay

ប្រភព៖​ thesun

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...