បរទេស៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថាក្លិប Chelsea នឹងពិន័យ Romelu Lukaku ជាទឹកប្រាក់ចំនួន៥០ ម៉ឺនអឺរ៉ូ ឬប្រមាណជា (៥៧ ម៉ឺនដុល្លាអាមេរិក) ក្រោយខ្សែប្រយុទ្ធរូបនេះបានផ្តល់បទសម្ភាសន៍ដ៏ចម្រូងចម្រាស់មួយជាមួយកាសែតSky Italia កាលពីប៉ុន្មានថ្ងៃមុន។
ជាការពិតណាស់ Lukaku បាននិយាយថាគាត់មិនសប្បាយចិត្តនឹងស្ថានភាពរបស់Chelsea បច្ចុប្បន្នទេហើយគាត់មានបំណងចង់ត្រឡប់ទៅកាន់អតីតក្លិបចាស់ Inter Milan វិញ,ដោយសារបែបនេះហើយទើបធ្វើឱ្យលោក ThomasTuchel ខឹងជាខ្លាំង, ក្រោយមកការប្រកួតទល់នឹងLiverpool រូបគេក៏ត្រូវបានក្លិបដកឈ្មោះចេញផងដែរ។
យ៉ាងណាមិញ អ្វីៗបានត្រឡប់មករកភាពល្អប្រសើរវិញបន្ទាប់ពីភាគីទាំង ២ បានធ្វើការពិភាក្សាគ្នាកាលពីថ្ងៃចន្ទកន្លងទៅ, ជាមួយគ្នានេះ Lukaku បានបង្ហាញនូវការដឹងកំហុសរបស់ខ្លួន ហើយគាត់បានចេញមុខសូមទោសជាសាធារណៈទៅកាន់គណៈគ្រប់គ្រងនិងអ្នកគាំទ្ររបស់ Chelsea ទាំងអស់ផងដែរ។
ទោះបីជាស្ថានភាពហាក់ល្អប្រសើរឡើងវិញក្តី, ប៉ុន្តែយោងតាមការចុះផ្សាយរបស់កាសែត La Repubblica បានឱ្យដឹងថា Chelsea នៅតែមានវិធានការតឹងរឹងចំពោះLukaku ក្នុងនោះក្លិបនឹងពិន័យជាទឹកប្រាក់ទៅកាន់ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិក ចំនួន៥០ម៉ឺនអឺរ៉ូ ឬប្រមាណជា (៥៧ ម៉ឺនដុល្លាអាមេរិក)៕
ប្រភព៖ Sportbible