ចុម! លោក Ten Hag ថាអត់ដឹងកីឡាកររូបនេះ មករួមក្រុម Man UTD វិញពេលណានោះឡើយ - TrueID

ចុម! លោក Ten Hag ថាអត់ដឹងកីឡាកររូបនេះ មករួមក្រុម Man UTD វិញពេលណានោះឡើយ

December 23, 2022

អង់គ្លេស៖ លោក Erik Ten Hag បានបញ្ជាក់ឲ្យដឹងថា លោកមិនដឹងទេថា ខ្សែប្រយុទ្ធ Jadon Sancho នឹងមកលេងឲ្យ Manchester United វិញនាពេលណានោះឡើយ។

ខ្សែប្រយុទ្ធ Jadon Sancho
ខ្សែប្រយុទ្ធ Jadon Sancho

​Sancho ពុំបានមកហ្វឹកហាត់ជាមួយក្រុមនោះទេ ហើយកាលពីយប់ថ្ងៃទី២២ខែធ្នូកន្លងទៅ កីឡាករសញ្ជាតិអង់គ្លេសរូបនេះក៏ពុំមានវត្តមានក្នុងការប្រកួត Carabao Cup ទល់នឹង Burnley ដែរ។​

ខ្សែប្រយុទ្ធ Jadon Sancho
ខ្សែប្រយុទ្ធ Jadon Sancho

យ៉ាងណាមិញ គេដឹងថា ខ្សែប្រយុទ្ធរូបនេះបានទៅហ្វឹកហាត់នៅក្លិបឯប្រទេសហូឡង់ដើម្បីស្តារកាយសម្បទា ស្របពេលលោក Ten Hag ធ្លាប់បង្ហើបថារូបគេមានបញ្ហាបាត់បង់ទំនុកចិត្តនិងស្មារតី ដោយសារទម្រង់លេងធ្លាក់ចុះ។​

ខ្សែប្រយុទ្ធ Jadon Sancho
ខ្សែប្រយុទ្ធ Jadon Sancho

ដោយឡែកពេលអ្នកសារព័ត៌មានសួរថា តើលោកដឹងដែរទេថា Sancho នឹងមករួមក្រុមវិញនាពេលណា? លោក Ten Hag បានឆ្លើយតែមួយម៉ាត់ថា៖

លោក Erik Ten Hag
លោក Erik Ten Hag

គួរបញ្ជាក់ផងដែរថា Jadon Sancho បង្ហាញខ្លួនបាន១៤ប្រកួតឲ្យ Borussia Dortmund និងរកបាន៣គ្រាប់៕

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...