អាយុគ្រាន់ជាតួលេខ! ខ្ញីចាស់ Ribery ជិតចុះកុងត្រាលេងឲ្យក្លិបនៅ Serie A មួយនេះហើយ - TrueID

អាយុគ្រាន់ជាតួលេខ! ខ្ញីចាស់ Ribery ជិតចុះកុងត្រាលេងឲ្យក្លិបនៅ Serie A មួយនេះហើយ

September 6, 2021

អ៊ីតាលី៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍កាលពីថ្ងៃអាទិត្យថាកីឡាករ FranckRibery នឹងបន្ដអាជីពបាល់ទាត់ទៀត ដោយជិតចុះកុងត្រាជាមួយក្លិប Salernitanaដែលជាក្លិបទើបឡើងមកលេងក្នុងក្របខណ្ឌ ​Serie A នៅរដូវកាលនេះ។

ខ្សែប្រយុទ្ធ Ribery
ខ្សែប្រយុទ្ធ Ribery

ក្លិបបានបញ្ជាក់ថា ពួកគេបានត្រៀមកិច្ចព្រមព្រៀងហើយនៅឡើយចាំតែខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំរូបនេះ កាន់ប៊ិចចុះហត្ថលេខា។ ខណៈគាត់នឹងមកដល់ទីក្រុង Salerno របស់ប្រទេសអ៊ីតាលីនៅថ្ងៃចន្ទនេះ ដើម្បីពិនិត្យសុខភាព ហើយបន្ទាប់មកចុះហត្ថលេខាតែម្ដង។

ក្លិប Salernitana គ្រោងផ្ដល់កិច្ចសន្យារយៈពេល១ឆ្នាំ ជាមួយនឹងប្រាក់ឈ្នួលចំនួន១.៥លានអឺរ៉ូ(ឬប្រមាណ ១.៧លានដុល្លារអាមេរិក) ក្នុងមួយរដូវកាលនិងបានត្រៀមរៀបចំផ្ទះសម្រាប់គាត់ផងដែរ។

ខ្សែប្រយុទ្ធ Ribery
ខ្សែប្រយុទ្ធ Ribery

គួរឲ្យដឹងដែរថា អតីតកីឡាករក្រុមBayernMunich រូបនេះ ក្លាយកីឡាករពុំមានតម្លៃខ្លួនចាប់តាំងពីរដូវក្ដៅមកម្ល៉េះពោលគឺបន្ទាប់ពីក្លិប Fiorentina ដែលជាក្លិបបានប្រកបអាជីពសម្រេចមិនបន្ដកុងត្រាថ្មីឲ្យគាត់៕

ប្រភព៖​ besoccer

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...