អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍ ខ្សែការពារ Sergio Ramos ចង់បន្តស្នាក់នៅក្លិបអធិរាជស Real Madrid ប៉ុន្តែក្លិបគ្រោងនឹងដោះលែងឲ្យគេចាកចេញទៅវិញ។
កន្លងមកនេះ Real Madrid ព្យាយាមដាក់សំណើបន្តកុងត្រាថ្មីដល់ប្រធានក្រុមរូបនេះប៉ុន្តែ Ramos បានបដិសេធម្ដងហើយម្ដងទៀត ខណៈកុងត្រារបស់គេនឹងអស់សុពុលភាពនៅចុងខែមិថុនានេះហើយ។
មុនដំបូង Real Madrid បានប្រកាសស្នើកាត់ប្រាក់ឈ្នួល ១០ភាគរយលើកីឡាករទាំងអស់ដោយសារវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែ កីឡាករវ័យ៣៥ឆ្នាំរូបនេះមិនព្រមទទួលយកនោះឡើយដូច្នេះទើប Real Madrid ឈប់ផ្ដល់កុងត្រាថ្មីដល់រូបគេ។
គួរបញ្ជាក់ផងដែរថា Sergio Ramos ផ្ទេរពីក្លិប Sevilla មកកាន់ Real Madrid តាំងពីឆ្នាំ២០០៥ ដោយបានរួមចំណែកជួយក្លិបលើកពាន Champions League ៤ដង,La Liga ៥ដង,Copa Del Rey ២ដង,Super Cup ៣ដង, FIFA Club World Cup ៤ដង និង Supercopa de Espana ៤ដង ផងដែរ៕
ប្រភព៖ mirror