បរទេស៖ Kylian Mbappe ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain បានឈរនៅចំណាត់ថ្នាក់ទី ១ ក្នុងនាមជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតនាពេលបច្ចុប្បន្ន, ខណៈ Vinicius Jr. ឈរនៅចំណាត់ថ្នាក់ទី ២ និង Erling Haaland ឈរនៅចំណាត់ថ្នាក់ទី ៣។
យោងតាមការវាយតម្លៃដោយស្ថាប័ន CIES Football បានបង្ហាញឈ្មោះកីឡាករបាល់ទាត់ទាំង ១០ រូបដែលមានតម្លៃខ្លួនថ្លៃជាងបំផុតនាពេលបច្ចុប្បន្ន, ក្នុងនោះ Mbappe ឈរនៅលេខ ១ មានតម្លៃខ្លួន ២០៦ លានអឺរ៉ូ ឬប្រមាណជា (២២០ លានដុល្លារ), Vinicius Jr. ឈរនៅលេខ ២ មានតម្លៃខ្លួន ១៨៥ លានអឺរ៉ូ ឬប្រមាណជា (១៩៨ លានដុល្លារ), Haaland ឈរនៅលេខ ៣ មានតម្លៃខ្លួន ១៥៣ លានអឺរ៉ូ ឬប្រមាណជា (១៦៣ លានដុល្លារ)។
ដោយឡែកផ្សេងៗទៀត Pedri ឈរនៅចំណាត់ថ្នាក់ទី ៤, J. Bellingham ឈរនៅចំណាត់ថ្នាក់ ៥, Phil Foden ឈរនៅចំណាត់ថ្នាក់ទី ៦, Frenkie de Jong ឈរនៅចំណាត់ថ្នាក់ទី ៧, Luis Diaz ឈរនៅចំណាត់ថ្នាក់ទី ៨, Ruben Dias ឈរនៅចំណាត់ថ្នាក់ទី ៩ និង Ferran Torres ឈរនៅចំណាត់ថ្នាក់ទី ១០៕
ខាងក្រោមនេះជាបញ្ជីឈ្មោះរបស់កីឡាករទាំង ១០ ដែលមានតម្លៃខ្លួនផ្ទេរចេញថ្លៃជាងគេបំផុត៖