បរទេស៖ អ្នកគាំទ្រ Barcelona មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញ Raphinha មិនត្រូវបានបញ្ចេញឈ្មោះក្នុងជម្រើសដំបូងសម្រាប់ការប្រកួត La Liga របស់ក្រុមលោក Xavi ជាមួយក្រុម Almeria នៅថ្ងៃអាទិត្យទី ៦ខែវិច្ឆិកា។ ជំនួបនៅ Camp Nou នឹងជាលើកចុងក្រោយរបស់ Gerard Pique ។ ដូច្នេះហើយ វាគ្មានបញ្ហាទេដែលកីឡាករវ័យ 35 ឆ្នាំរូបនេះមានឈ្មោះក្នុងជម្រើស XI សម្រាប់ការប្រកួតនេះ។
ទោះជាយ៉ាងណាក៏ដោយ ការបម្រុងរបស់ Raphinha មិនល្អទេសម្រាប់អ្នកគាំទ្រ ខណៈដែល Xavi Hernandez បានសម្រេចចិត្តដាក់ Ferran Torres និង Ousmane Dembele ឱ្យចូលប្រយុទ្ធរួមជាមួយនឹង Robert Lewandowski។ ខ្សែបម្រើស្លាបរូបនេះមានទម្រង់លេងល្អគ្រាន់បើក្នុងការប្រកួតថ្មីៗនេះ។ ដូច្នេះហើយ អ្នកគាំទ្រសង្ឃឹមថា Xavi នឹងផ្តល់ឱកាសឱ្យគាត់បន្តនូវសន្ទុះរបស់គាត់ និងដឹងពីសក្តានុពលពេញលេញរបស់គាត់សម្រាប់ក្លឹប។ ប៉ុន្តែផ្ទុយទៅវិញ កីឡាករប្រេស៊ីលរូបនេះបានត្រឹមបម្រុងទល់នឹងក្រុម Almeria។ ខាងក្រោមនេះគឺជាប្រតិកម្មមួយចំនួននៅលើ Twitter បន្ទាប់ពី Xavi បានដាក់ Raphina បម្រុងសម្រាប់ជំនួប Almeria៖
បកប្រែ៖ ដាក់ Pique លេងពិតជាល្អ សង្ឃឹមយើងមានការដឹកនាំបានល្អ។ ដក Lewandowski ដាក់ Pique ប្រយុទ្ធហ្មងទៅ (សំណើច)។ គ្មានបញ្ហាសម្រាប់ Eric និង Kounde ជាប់១១នាក់។ ជាការពិតណាស់ Busquet លេងមុន ហើយ Raphinha បម្រុងបន្ទាប់ពីលេងបានល្អ ពិតជាចម្លែកណាស់។
បកប្រែ៖ អ្នកដាក់ Raphina បម្រុងបន្ទាប់ពីបង្ហាញខ្លួនបានល្អ វាពិតជាធ្វើឱ្យទស្សនាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលគាត់មិនបានបង្ហាញខ្លួនដូចអ្វីដែលគាត់ខំហ្វឹកហាត់, គួរតែដាក់គាត់លេងមុន។
បកប្រែ៖ ឯណា Raphina wtfff!!!
ប្រភព៖ Sportskeeda