អ៊ីតាលី៖ ក្លិប Inter Milan ត្រូវបានសារព័ត៌មាន Gazetta Dello Sport រាយការណ៍ថាចង់ទិញយកខ្សែប្រយុទ្ធ Roberto Firmino បើសិនទិញផ្ដាច់ Romelu Lukaku ពី Chelsea មិនបាន។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះនៅសល់កុងត្រាស្នាក់នៅទឹកដី Anfield ត្រឹមតែ៥ខែជាងទៀតប៉ុណ្ណោះខណៈដែល Liverpool គ្រោងនឹងបន្តកុងត្រារយៈពេលខ្លីប៉ុណ្ណោះទៅឲ្យគេ។
ភាគីលោក Jurgen Klopp បានទិញយក Darwin Nunez និង Cody Gakpo មករួមក្រុមដែលធ្វើឲ្យ Firmino លែងក្លាយជាកីឡាករសំខាន់ដូចមុន។
យ៉ាងណាមិញ Roberto Firmino រកបាន៩គ្រាប់និងបញ្ជូនបាល់៤គ្រាប់ ក្នុងការបង្ហាញខ្លួន២១ប្រកួតនៅរដូវកាលនេះ៕
ប្រភព៖ sportskeeda