ដឹងអត់? ក្រោយស៊ុត៣គ្រាប់ម្នាក់ឯង បានធ្វើឲ្យ Messi បំបែកកំណត់ត្រាអស្ចារ្យមួយរបស់ វីរបុរស Pele - TrueID

ដឹងអត់? ក្រោយស៊ុត៣គ្រាប់ម្នាក់ឯង បានធ្វើឲ្យ Messi បំបែកកំណត់ត្រាអស្ចារ្យមួយរបស់ វីរបុរស Pele

September 10, 2021

អាហ្សង់ទីន៖ ពិតណាស់ ខ្សែប្រយុទ្ធLionelMessi បានស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង ជួយឲ្យជម្រើសជាតិអាហ្សង់ទីនយកឈ្នះលើជម្រើសជាតិបូលីវីក្នុងលទ្ធផល ៣ ទល់នឹង ០ សម្រាប់ការប្រកួតវគ្គជម្រុះ ​World Cup កាលពីព្រឹកមិញនេះ (ម៉ោងនៅកម្ពុជា) ហើយជ័យជម្នះនេះ ក៏កាន់តែធានាកៅអីឲ្យអាហ្សង់ទីនឡើងទៅលេងជុំផ្ដាច់ព្រ័ត្រនៅឆ្នាំក្រោយផងដែរ។

Messi 
Messi 
Messi 
Messi 

មិនត្រឹមតែប៉ុណ្ណោះ គ្រាប់បាល់ទាំង៣​គ្រាប់​ ដែលជាគ្រាប់ទី៧៧, ៧៨ និង ៧៩ ​បានធ្វើឲ្យកីឡាករ​វ័យ​៣៤​ឆ្នាំរូបនេះ ​​បំបែក​កំណត់ត្រាជាកីឡាករ​​ស៊ុតបញ្ចូលឲ្យក្រុមជម្រើសជាតិបាន​ច្រើន​ជាង​គេបំផុតប្រចាំទ្វីបអាមេរិកខាងត្បូង ពោលគឺចំនួន ៧៩គ្រាប់ពីការបង្ហាញខ្លួនសុរបចំនួន ១៥៣ប្រកួត លើសវីរបុរសបាល់ទាត់ប្រេស៊ីលលោកPele ដែលមាន ​៧៧​គ្រាប់។

Messi និងលោក Pele 
Messi និងលោក Pele 

គួរបញ្ជាក់ថា បើគិតពីកីឡាករដែលស៊ុតបញ្ចូទីឲ្យក្រុមជម្រើសជាតិបានច្រើនបំផុតនៅលើពិភពលោកបច្ចុប្បន្ន គឺជាខ្សែប្រយុទ្ធរបស់ប្រទេសព័រទុយកាល់ Cristiano Ronaldo ដែលស៊ុតបានរហូតដល់ទៅ ១១១គ្រាប់ឯណោះ ពីការបង្ហាញខ្លួន ១៨០ប្រកួត៕

ប្រភព៖​ besoccer

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...