ក្លិប Chelsea ទាក់ទង​ចង់បាន Lukaku ពី Inter Milan - TrueID

ក្លិប Chelsea ទាក់ទង​ចង់បាន Lukaku ពី Inter Milan

April 30, 2021

អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិប Inter Milan កីឡាករ Romelu Lukaku ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថាកាល​ពី​ពេលថ្មីៗនេះថា អាច​នឹងមក​លេងនៅក្លិប Chelsea នេះ​បើយោងតាមការចុះផ្សាយរបស់ Goal

Lukaku
Lukaku

បើ​តាមប្រភពខាងលើបានឲ្យ​ដឹងថា ក្លិប Chelsea នេះនឹងចំណាយលុយជាង ១៤៥លានដុល្លារទិញ​យកកីឡាករ​ខាងលើសម្រាប់រដូវកាលក្ដៅខាងមុខ។

យ៉ាងណាក្ដី មិនទាន់មានប្រភពណាមួយបញ្ជាក់ពីប្រាក់ខែ ក៏​ដូចជារយៈ​ពេល​កុងត្រាលេង ដែលភាគីទាំងសងខាងលើបម្រុងនឹងធ្វើនៅឡើយទេ។

Lukaku
Lukaku

Lukaku បាន​មក​លេង​ឲ្យ Inter នៅ​ដើមរដូវកាលឆ្នាំ២០១៩/២០កន្លងទៅនេះ ដោយ​ចូល​រួម​លេង​បាន ៩១ប្រកួត និង​រកគ្រាប់បាល់បាន ៦១គ្រាប់៕      

ប្រភព៖​ Goal

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...