អេស្ប៉ាញ៖ សារព័ត៌មាន Fichajes បានចុះផ្សាយថា Barcelona ពិតជាចាប់អារម្មណ៍ចង់ទិញយកខ្សែការពារ Benjamin Pavard ពីក្លិប Bayern Munich ខ្លាំងណាស់។
Pavard នឹងមិនបន្តកុងត្រាថ្មីជាមួយក្លិបយក្សនៅអាល្លឺម៉ង់នេះឡើយខណៈដែលកុងត្រាបច្ចុប្បន្នរបស់គេនឹងអស់សុពុលភាពនៅឆ្នាំ២០២៤នេះហើយ។
ដូច្នេះហើយទើប Bayern ចង់លក់ កីឡាករសញ្ជាតិបារាំងរូបនេះចេញខណៈដែលភាគីលោក Xavi Hernandez ចង់ទិញខ្សែការពារមកបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា នៅរដូវកាលនេះ Benjamin Pavard បង្ហាញខ្លួនបាន១៧ប្រកួតនិងរកបាន៣គ្រាប់៕
ប្រភព៖ sportskeeda