ម្យ៉ាងដែរ! Saul បានទម្លាយហេតុផលច្បាស់ៗ ដែលខ្លួនសុខចិត្តចេញពី At. Madrid មកចូលរួមជាមួយ Chelsea - TrueID

ម្យ៉ាងដែរ! Saul បានទម្លាយហេតុផលច្បាស់ៗ ដែលខ្លួនសុខចិត្តចេញពី At. Madrid មកចូលរួមជាមួយ Chelsea

September 2, 2021

បរទេស៖ កីឡាករ Saul Niguez បានលើកឡើងថាឱកាសក្នុងការបានលេងនៅតំបន់បម្រើជាថ្មីម្តងទៀត ទើបធ្វើឱ្យគេសម្រេចចិត្តផ្លាស់មកចូលរួមជាមួយChelsea, ហើយគាត់បានបន្ថែមទៀតថា បើមិនមែនដើម្បីអ្នកចាំទីKepa Arrizabalaga ទេ ក៏គាត់មិនផ្លាស់មកលេងជាមួយនឹងក្រុម តោខៀវ ដែរ។

Saul Niguez
Saul Niguez

ជាការពិតណាស់ Saul បានចូលរួមជាមួយក្រុមរបស់លោក Thomas Tuchel នៅនាទីចុងក្រោយទៅហើយ មុនទីផ្សារដោះដូរកីឡាកររដូវក្តៅត្រូវបិទបញ្ចប់,ហើយរូបគេគឺផ្លាស់មកទឹកដី អង់គ្លេស នេះក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ១ រដូវកាលដោយអមជាមួយជម្រើសទិញផ្តាច់ផងដែរ។

Saul Niguez
Saul Niguez

ទោះបីជាក្រុម AtleticoMadrid ហាក់ជោគជ័យខ្លាំងកាលពីរដូវកាលមុនក៏ដោយក៏ខ្សែបម្រើសញ្ជាតិ អេស្ប៉ាញ នៅតែមានគំនិតចង់ចេញដែរ ខណៈមូលហេតុដែលធ្វើឱ្យរូបគេមានបំណងបែបនេះគឺដោយសារពេលលេងជាមួយនឹងក្លិបម្ចាស់ជើងឯក La Liga រូបគេមិនបានលេងនៅតំណែងដើមរបស់ខ្លួនទេ ហើយរូបគេចង់ចាកចេញមកទឹកដីអង់គ្លេស ដើម្បីអាចលេងជាមួយតួនាទីជាខ្សែបម្រើរបស់ខ្លួនវិញ។

Saul Niguez
Saul Niguez

ថ្លែងប្រាប់គេហទំព័រ Twitch,Saul បានរៀបរាប់យ៉ាងដូច្នេះថា៖

ប្រភព៖​ Metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...