បរទេស៖ កីឡាករឆ្នើមវ័យក្មេង Kylian Mbappe ត្រូវបានរាយការណ៍ថា យល់ព្រមកាត់ប្រាក់ឈ្នួលរបស់ខ្លួនឲ្យតែបានមកចូលរួមជាមួយ Real Madrid។
ជាការពិតណាស់ កីឡាករវ័យ ២៣ឆ្នាំ ខាងលើ ធ្លាប់ជាអ្នកគាំទ្រក្លិបអធិរាជស R.Madrid តាំងពីវ័យកុមារមកម្ល៉េះ ហើយគេក៏មានបំណងចង់ផ្លាស់មកចូលរួមជាមួយ នៅពេលចប់រដូវកាលនេះដែរ។ លើសពីនេះទៅទៀត កាលពីថ្មីៗនេះ ក៏ធ្លាប់មានរបាយការណ៍បានចុះផ្សាយថា Mbappe បានចុះកុងត្រាបណ្តោះអាសន្នជាមួយ R.Madrid រួចមកហើយ ប៉ុន្តែយ៉ាងណាមិញ PSG នៅតែព្យាយាមតាមចងជើង Mbappe មិនទាន់ឲ្យចាកចេញពីក្លិបឡើយ។
បើយោងទៅតាមសារកាសែត Marca បានចុះផ្សាយឲ្យដឹងថា Mbappe គ្រោងនឹងចោលរួមជាមួយ R.Madrid នៅរដូវក្តៅខាងមុខនេះ ដោយគេស្ម័គ្រចិត្តកាត់ប្រាក់ឈ្នួលចោលខ្លះ ឲ្យតែបានផ្លាស់មកកីឡដ្ឋាន Santiago Bernabeu បានដោយរលូន៕
ប្រភព៖ sportsmole