ញាក់សាច់! Thiago គោះមួយជើងចម្ងាយជិត ៣០ម៉ែត្រ ក្នុងជំនួបបំបាក់ Porto ២-០ យប់មិញ(មានវីដេអូ) - TrueID

ញាក់សាច់! Thiago គោះមួយជើងចម្ងាយជិត ៣០ម៉ែត្រ ក្នុងជំនួបបំបាក់ Porto ២-០ យប់មិញ(មានវីដេអូ)

November 25, 2021

បរទេស៖ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមម្ចាស់ផ្ទះ Liverpool បានបើកទ្វាកីឡដ្ឋាន Anfield របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Porto នៅក្នុងការប្រកួតវគ្គជម្រុះតាមពូលនៃពានរង្វាន់ ChampionsLeague

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ Liverpoolពិតជាធ្វើបានល្អមែនទែន ដោយអាចទទួលជ័យជម្នះទៅលើក្រុមPorto ក្នុងលទ្ធផល ២ ទល់នឹង ០, ខណៈ ២គ្រាប់នេះគឺរកបានដោយខ្សែបម្រើ Thiago Alcantara នៅនាទីទី ៥២ និង Mohamed Salah នៅនាទីទី ៧០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ក្រុម Liverpoolគឺទទួលបានកៅអីស្វ័យប្រវត្តិដើម្បីឡើងទៅកាន់វគ្គ១៦ ក្រុមចុងក្រោយហើយ ទោះនៅសល់មួយប្រកួតទៀតក៏ដោយ បន្ទាប់ពីទទួលជ័យជម្នះកាលពីយប់មិញ,ដោយពេលនេះក្រុមរបស់លោក Jurgen Klopp មានពិន្ទុវ៉ាដាច់ក្រុមលេខ ២ Porto ១០ ពិន្ទុ និងក្រុមលេខ ៣ AC Milan, ក្រុមលេខ ៤ Atletico Madrid ចំនួន ១១ ពិន្ទុ៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...