ម្នាយអើយ! Messi ព្រលះមួយជើងឆ្វេងពីលើដំបូលទូកលឿនដូចរន្ទះ ខណៈ PSG ឈ្នះ Toulouse ២-១(មានវីដេអូ) - TrueID

ម្នាយអើយ! Messi ព្រលះមួយជើងឆ្វេងពីលើដំបូលទូកលឿនដូចរន្ទះ ខណៈ PSG ឈ្នះ Toulouse ២-១(មានវីដេអូ)

February 5, 2023

បរទេស៖ កាលពីថ្ងៃ សៅរិ៍ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៣ យប់មិញនេះ ក្រុមម្ចាស់ផ្ទះ Paris Saint-Germain បានបើកទ្វារកីឡដ្ឋាន Parc des Prince របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Toulouse នៅក្នុងការប្រកួតសប្តាហ៍ទី ២២ នៃក្របខណ្ឌ Ligue 1។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ជំនួបនៃក្រុមទាំង ២ ពិតជាតានតឹងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ PSG បានយកឈ្នះទៅលើក្រុម Toulouse ក្នុងលទ្ធផល ២-១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ដែលក្នុងនោះកីឡាករ Branco van den Boomen ជាអ្នករកគ្រាប់បាល់នាំមុខឱ្យក្រុមភ្ញៀវនៅនាទីទី ២០ ហើយក្រោយមកនៅនាទីទី ៣៨ Achraf Hakimi ក៏រកបានគ្រាប់បាល់តាមស្មើឱ្យ PSG វិញ មុនពេល Lionel Messi ស៊ុតមួយគ្រាប់ទៀត ដែលជាគ្រាប់ជ័យជម្នះនៅនាទីទី ៥៨។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា PSG បច្ចុប្បន្នកំពុងបន្តកាន់កាប់នៅតំណែងកំពូលតារាងនៃក្របខណ្ឌ Ligue 1 ដដែល ក្រោយឆ្លងកាត់ ២២ ប្រកួត ពួកគេឈ្នះ ១៧ និង ស្មើ ៣ និងចាញ់ ២ មាន ៥៤។ ចំណែក Toulouse វិញ ពួកគេកំពុងឈរនៅលេខរៀងទី ១២ ក្រោយឆ្លងកាត់ ២២ ប្រកួតដូចគ្នា ពួកគេឈ្នះ ៨ ស្មើ ៥ និងចាញ់ ៩ មាន ២៩ ពិន្ទុ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...