បរទេស៖ យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Ajax ចង់បាន កីឡាករ Hakim Ziyech ពី Chelsea ត្រលប់ទៅវិញ ដើម្បីជំនួសកន្លែង Antony។
ជាការពិតណាស់ បន្ទាប់ពី Antony ត្រូវបានផ្លាស់ទៅក្លិប Man Utd ជាផ្លូវការ ក្លិប Ajax ក៏បានចាប់ផ្តើមរកអ្នកមកជំនួសកន្លែងរបស់គេដូចគ្នា ដោយ Ziyech នេះហើយជាគោលដៅចម្បងរបស់ពួកគេ។
បើយោងទៅតាមកសារកាសែត Dailymail បានចុះផ្សាយថា ក្លិប Ajax កំពុងដាក់គោលដៅចង់យក អតីតកូនក្រុមរបស់ពួកគេត្រលប់មកវិញ បន្ទាប់ពីគេបានចាកចេញពី Ajax នេះ ទៅកាន់ Chelsea នៅក្នុងឆ្នាំ ២០២០ ក្នុងតម្លៃខ្លួន ៣៨លាន។ គួរបញ្ជាក់ផងដែរថា Ziyech នៅសល់កុងត្រាជាមួយ Chelsea ចំនួនបីឆ្នាំទៀត ក៏ប៉ុន្តែយ៉ាងណាមិញ គេកំពុងតែចាប់ផ្តើមអស់តួនាទី ចាប់តាំងពី Sterling បានមកចូលរួមកាលពីថ្មីៗនេះ៕
ប្រភព៖ sportsmole