ញាក់សាច់! មកមើលប្លង់គំរូផ្ទះ ក្រោយចូលនិវត្តន៍របស់ Ronaldo ដែលនឹងចាយលុយសាងសង់ដល់ទៅ២១លាន - TrueID

ញាក់សាច់! មកមើលប្លង់គំរូផ្ទះ ក្រោយចូលនិវត្តន៍របស់ Ronaldo ដែលនឹងចាយលុយសាងសង់ដល់ទៅ២១លាន

June 15, 2022

ព័រទុយកាល់៖ យោងតាមសេចក្ដីរាយការណ៍គឺ ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងចាយលុយជាង ២១លានអឺរ៉ូ(ស្មើនឹងប្រមាណ ២២ លានដុល្លារ) ក្នុងការសាងសង់ផ្ទះស្នាក់នៅក្រោយពេលចូលនិវត្តន៍របស់គេនៅឯទឹកដីកំណើតគឺ ប្រទេស ព័រទុយកាល់។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ផ្ទះនេះស្ថិតនៅតំបន់ Quinta da Marinha ក្រុង Cascais ដែលមានចម្ងាយតែ២០គីឡូពីទីក្រុង Lisbon ប៉ុណ្ណោះ។

ប្លង់គំរូផ្ទះរបស់ Ronaldo 
ប្លង់គំរូផ្ទះរបស់ Ronaldo 

ការពិតការសាងសង់នេះត្រូវចាយលុយតែ១២លានអឺរ៉ូ(ស្មើនឹងប្រមាណ ១២.៥ លានដុល្លារ)ប៉ុណ្ណោះ ប៉ុន្តែដោយសារវិបត្តិហិរញ្ញវត្ថុពិភពលោកដោយសារជំងឺកូវីដ១៩ គឺការសាង់សង់ត្រូវចាយលុយដល់ ២១លានអឺរ៉ូ នេះបើយោងតាមសារព័ត៌មាន LOOK ។

Ronaldo និងក្រុមគ្រួសារ
Ronaldo និងក្រុមគ្រួសារ
ប្លង់គំរូផ្ទះរបស់ Ronaldo 
ប្លង់គំរូផ្ទះរបស់ Ronaldo 

ផ្ទះនេះមានទំហំធំជាង៣០០ម៉ែត្រការ៉េ ដោយមានរោងចតឡានខ្នាតធំបានដល់ ២០គ្រឿង ,អាងហែលទឹក ២ ព្រមទាំងកន្លែងហាត់ប្រាណពីរគឺនៅក្នុងផ្ទះ១និងនៅក្រៅផ្ទះ១ , កន្លែងលេងតេន្នីស ១ ផងដែរ។

ប្លង់គំរូផ្ទះរបស់ Ronaldo 
ប្លង់គំរូផ្ទះរបស់ Ronaldo 

ការសងសង់ផ្ទះនេះនឹងបញ្ចប់នៅកំឡុងរដូវក្ដៅឆ្នាំ២០២៣ប៉ុន្តែអាចនឹងមានការពន្យាពេល៕

ប្លង់គំរូផ្ទះរបស់ Ronaldo 
ប្លង់គំរូផ្ទះរបស់ Ronaldo 

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...