សោកស្តាយផង! ល្បីថាកីឡាករ Man UTD ម្នាក់នេះអត់ត្រូវក្រុមជម្រើសជាតិកោះហៅទៅលេងនៅ World Cup ឡើយ - TrueID

សោកស្តាយផង! ល្បីថាកីឡាករ Man UTD ម្នាក់នេះអត់ត្រូវក្រុមជម្រើសជាតិកោះហៅទៅលេងនៅ World Cup ឡើយ

October 29, 2022

អឺរ៉ុប៖ អ្នកចាំទីក្រុមបិសាចក្រហម Manchester United គឺ David De Gea ត្រូវបានសារព័ត៌មាន AS រាយការណ៍ថានឹងគ្មានឈ្មោះទៅលេងនៅព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកឆ្នាំ២០២២ ដែលរៀបចំឡើងនៅប្រទេស កាតា នោះឡើយ។

អ្នកចាំទី David De Gea
អ្នកចាំទី David De Gea

ការប្រកួតបាល់ទាត់ពិភពលោក នឹងធ្វើឡើងចាប់ពីថ្ងៃទី២០ខែ វិច្ឆិកា ខាងមុខខណៈដែលលោក Luis Enrique ជាគ្រូបង្វឹកក្រុមជម្រើសជាតិ អេស្ប៉ាញ បានចេញបញ្ជីឈ្មោះបណ្ដោះអាសន្នរាយនាមកីឡាករទាំង៥៥រូបដែលបានទៅលេងនៅបាល់ទាត់ពិភពលោក។

លោក Luis Enrique 
លោក Luis Enrique 

AS បានចុះផ្សាយថាលោក Enrique បានចុចឈ្មោះយកអ្នកចាំទីសរុបទាំងអស់៥រូប ប៉ុន្តែក្នុងនោះមិនមានឈ្មោះ De Gea នោះឡើយគឺមានដូចជា Unai Simon, Roberto Sanchez, David Raya , Kepa Arrizabalaga និង David Soria

អ្នកចាំទី David De Gea
អ្នកចាំទី David De Gea

គួរបញ្ជាក់ផងដែរថា David De Gea ពុំត្រូវក្រុមគោជល់អេស្ប៉ាញ កោះហៅ តាំងពីការប្រកួតជម្រុះបាល់ទាត់ពិភពលោក ទល់នឹងក្រុម ស៊ុយអ៊ែត កាលពីខែវិច្ឆិកាឆ្នាំមុនមកម៉្លេះ៕

អ្នកចាំទី David De Gea
អ្នកចាំទី David De Gea

ប្រភព៖​ dailymail

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...