អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano គឺក្លិប Manchester City បានព្រមព្រៀងលក់ ខ្សែការពារ Oleksandr Zinchenko ទៅឲ្យក្លិបកាំភ្លើងធំ Arsenal ក្នុងតម្លៃ៣០លានដុល្លារ។
Romano ថាការព្រមព្រៀងនេះធ្វើឡើងតាំងពីថ្ងៃទី១៦ខែកក្កដា ហើយនាពេលនេះ Arsenal កំពុងចរចាពីប្រាក់ឈ្នួល ព្រមទាំងលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗជាមួយ Zinchenko ។
ឯចំណែក Man City វិញគឺគ្រោងនឹងតាមទិញយកខ្សែការពារ Marc Cucurella ជាគោលដៅចម្បងមករួមក្រុមជំនួសគេ។
គួរបញ្ជាក់ផងដែរថា ខ្សែការពារ Oleksandr Zinchenko បានចូលរួមជាមួយ Manchester City តាំងពីឆ្នាំ ២០១៦ ដោយគេបានបង្ហាញខ្លួននៅ Premier League បាន២០ប្រកួតនារដូវកាលមុន៕
Arsenal and Manchester City have reached an agreement for Zinchenko in the morning. £30m fee. No doubt, it’s done between clubs. ⚪️🔴✅ #AFC
— Fabrizio Romano (@FabrizioRomano) July 16, 2022
Negotiations ongoing on player side for personal terms and salary details, then it will be completed. https://t.co/Uc3SmAA7yE