អ៊ីតាលី៖ ខ្សែបម្រើចំណូលថ្មីក្លិប Juventus កីឡាករ Paul Pogba នឹងខកខានជួយក្រុមរយៈពេលបីខែ បន្ទាប់ពីរូបគេបានរង់នូវបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ។
ជាការពិតណាស់ Pogba បានសម្រេចចិត្តចាកចេញពី Manchester United ដើម្បីត្រឡប់មកកាន់ Juventus វិញក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន ហើយ ថ្មីៗនេះរូបគេក៏បានបង្ហាញខ្លួនបានមួយប្រកួតផងដែរឲ្យក្រុមសេះបង្កង់ ក្នុងជំនួបមិត្តភាពលើទឹកដីសហរដ្ឋអាមេរិកជាមួយ Chivas ហើយ រូបគេក៏បានជួបនូវបញ្ហារបួសតែម្តង។
ចំពោះបញ្ហារបួសជង្គង់នេះផងដែរ គឺ Pogba នឹងធ្វើការពិនិត្យជាមួយក្រុមគ្រូពេទ្យឲ្យច្បាស់លាស់ម្តងទៀតឲ្យបានលម្អិត ប៉ុន្តែ អ្វីដែលច្បាស់ការនោះ គឺ រូបគេនឹងខកខានជួយក្រុមក្នុងការប្រកួតពានរង្វាន់នាៗរហូតដល់ទៅ៣ខែឯណោះ៕
ប្រភព៖ metro