Romano ថា Man UTD បានបញ្ជូនភ្នាក់ងារទៅឃ្លាំមើលជម្រើសជាតិព័រទុយកាល់ម្នាក់នេះហើយ - TrueID

Romano ថា Man UTD បានបញ្ជូនភ្នាក់ងារទៅឃ្លាំមើលជម្រើសជាតិព័រទុយកាល់ម្នាក់នេះហើយ

January 26, 2023

អង់គ្លេស៖ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ក្លិប Manchester United បានបញ្ជូនភ្នាក់ងាររបស់ពួកគេទៅឃ្លាំមើល ខ្សែប្រយុទ្ធ Goncalo Ramos នៃក្លិប Benfica ។​

ខ្សែប្រយុទ្ធ Goncalo Ramos
ខ្សែប្រយុទ្ធ Goncalo Ramos

ភាគីលោក Erik Ten Hag អាចនឹងទិញយក Ramos នៅរដូវក្ដៅឆ្នាំនេះ ស្របពេលដែលក្រុមកំពុងខ្វះខ្សែប្រយុទ្ធក្រោយការចាកចេញទៅរបស់ Cristiano Ronaldo ហើយ Anthony Martial គឺត្រូវរបួសញាំញីញឹកញាប់។

ខ្សែប្រយុទ្ធ Goncalo Ramos
ខ្សែប្រយុទ្ធ Goncalo Ramos

​Ramos មិនមែនជាកីឡាករតែម្នាក់ដែល Man UTD កំពុងឃ្លាំមើលនោះទេព្រោះនៅមាន Harry Kane និង Victor Osimhen ទៀតដែលស្ថិតក្នុងបញ្ជីកីឡាករដែលត្រូវពិចារណាតាមទិញយក។

ខ្សែប្រយុទ្ធ Victor Osimhen និង Harry Kane 
ខ្សែប្រយុទ្ធ Victor Osimhen និង Harry Kane 

​Goncalo Ramos រកបាន១៨គ្រាប់និងបញ្ជូនបាល់៧គ្រាប់ ក្នុងការបង្ហាញខ្លួន២៧ប្រកួតនៅរដូវកាលនេះឲ្យ Benfica ។​

ខ្សែប្រយុទ្ធ Goncalo Ramos
ខ្សែប្រយុទ្ធ Goncalo Ramos

​អ្នកកាសែត Fabrizio Romano បានផ្សាយថា៖

​អ្នកកាសែត Fabrizio Romano
​អ្នកកាសែត Fabrizio Romano

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...