អង់គ្លេស:៖ អ្នកចាត់ការសញ្ជាតិន័រវេសដែលជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United បានបង្ហាញពីការមិនសប្បាយចិត្តដែលបានឃើញការសម្រេចចិត្តរបស់ VAR កាលពីយប់មិញក្នុងការប្រកួតរវាងក្រុមរបស់លោក និងក្រុមតោខៀវ Chelsea។ លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United បានលើកឡើងថា អត្ថបទមួយដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់តោខៀវក្នុងការរៀបចំការប្រកួតនៅថ្ងៃអាទិត្យអាចជះឥទ្ធិពលដល់ការសម្រេចចិត្តក្នុងការពិន័យលើក្រុមតោខៀវ Chelsea ។
កាលប្រកួតដ៏ធំរវាងក្រុមបិសាចក្រហម Manchester United និងក្រុម Chelsea កាលពីយប់មិញដែលបានប្រព្រឹត្តនៅកីឡាដ្ឋានរបស់ក្រុមតោខៀវ Chelsea ក្រុមទាំងពីរបានបញ្ជប់ការប្រកួតដោយលទ្ធផល ០-០ ទទួលបានត្រឹមតែមួយពិន្ទុម្នាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតកាលពីយប់មិញក្រុមទាំងពីរបានវាយសម្រុកគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយក៏មិនអាចរកគ្រាប់បាល់បញ្ចូលទីគូរបដិបក្ខរៀងៗខ្លួនបានឡើយ។ ដោយឡែកនៅក្នុងការប្រកួតនេះមានការចាប់អារម្មណ៍ច្រើនទៅលើបាល់ប៉ះដៃរបស់កីឡាករ Callum Hudson-Odoi នៅក្នុងតំបន់គ្រោះថ្នាក់ ដែលក្រុមបិសាចក្រហមគួរតែទទួលបានបាល់ពិន័យ១១ម៉ែត្រចំពោះការពិន័យនេះ។ ប៉ុន្តែតាមរយៈការសម្រេចរបស់ប្រព័ន្ធ VAR ( Video Assistant Referee ) បានសម្រេចមិនផ្តល់បាល់ពិន័យ១១ម៉ែត្រនោះទេ។ តាមរយៈការសម្រេចចិត្តបែបនេះបានធ្វើឱ្យលោក Ole Gunner Solskjaer បានបង្ហាញពីភាពខកចិត្ត និងមិនសប្បាយចិត្តផងដែរ៕