កម្ពុជា៖ គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាលោក RYU HIROSE បានបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើលចំពោះសមត្ថភាពរបស់កីឡាករក្មេងៗនៅក្នុងក្រុម។
ជាការពិតណាស់ ក្នុងបរាជ័យ ៨ទល់នឹង០ លើបារ៉ែនកន្លងទៅនេះ លោក HIROSE ព្រមទាំងលោក Keisuke Honda បានផ្តល់ឱកាសច្រើនដល់កីឡាករយុវជនឲ្យចូលលេងជាក់ស្តែងដូចជា លឹម ពិសុទ្ធ, សៀង ចន្ធា, វុធ តុលា, ម៉ាត់ ណូរូណ និង សរ រតនា ជាដើមសុទ្ធតែលេងក្នុងការប្រកួតមួយនេះ។ គោលបំណងរបស់លោកគ្រូទាំងពីរចំពោះការប្រើប្រាស់យុវជនច្រើនបែបនេះ គឺ ដើម្បីឲ្យពួកគេស្វែងមានបទពិសោធន៍បន្ថែមដើម្បីចូលរួមការប្រកួតវគ្គជម្រុះ AFC U-23 Championship និង ព្រឹត្តិការណ៍ Sea Games នៅចុងខែវិច្ឆិកាខាងមុខនេះផងដែរ។
លោក HIROSE បាននិយាយថា៖