អេស្ប៉ាញ៖ លោក Carlo Ancelotti គ្រូបង្គោលក្លិប Real Madrid បាននិយាយកាលពីពេលថ្មីៗនេះថាក្លិបរបស់លោកមិនអាចខ្វះ ខ្សែការពារ Sergio Ramos បាននោះទេ។
លោក Ancelotti បាននិយាយថា៖" ខ្ញុំគិតថា Real Madrid មិនអាចខ្វះ Ramos បាននោះទេ ហើយក្លិបនេះក្លិបនេះក៏មិនអាចខ្វះ Carlo Ancelotti ខ្ញុំនេះផងដែរ"។
លោកបានបន្តថា៖" និយាយទៅយើងដឹងស្រាប់ហើយ Ramos ជាកីឡាករសំខាន់បំផុត និងជាកត្ដានាំឲ្យក្លិបនេះជោគជ័យកន្លងមកនេះ។ ខ្ញុំដឹងថាមានគេនិយាយរឿងបន្តកុងត្រាថ្មីឲ្យគេ តែរឿងនេះខ្ញុំអត់ដឹងច្បាស់ទេ ពេលណាច្បាស់លាស់ ខ្ញុំនឹងប្រាប់បន្តបន្ទាប់ទៀត"។
គួរបញ្ជាក់ផងដែរថា Ramos បានមកលេងឲ្យ Real Madrid តាំងពីឆ្នាំ២០០៥មក ចូលរួមលេងបាន៦៧១ប្រកួត រកគ្រាប់បាល់បាន១០១គ្រាប់ និងចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ខាងមុខ៕
ប្រភព៖ Goal