អ៊ីតាលី៖ កីឡាករចំណូលថ្មីរបស់ Juventus គឺខ្សែបម្រើ Paul Pogba បានរៀបរាប់ថាមូលហេតុសំខាន់ៗទាំងបីដែលគេសម្រេចចិត្តចែកផ្លូវជាមួយ Manchester United គឺមកពីកត្តា របួស , ប្ដូរគ្រូបង្វឹកញឹកពេក និង តំណែងលេងនៅលើទីលាន។
ក្រោយចំណាយពេល៦ឆ្នាំស្នាក់នៅទឹកដី Old Trafford គឺ Pogba បានវិលត្រឡប់មកលេងនៅ Juventus វិញហើយដោយនឹងពាក់អាវលេខ១០ទៀតផង។
ដោយឡែក កាលនៅ Man UTD គឺ Pogba បានទទួលពាក្យរិះគន់ជាហូហែរពីអ្នកគាំទ្របិសាចក្រហមកាលពីរដូវកាលមុនដែលធ្វើឲ្យគេមិនសូវជាសប្បាយចិត្ត។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Juventus Pogba បានលើកឡើងថា៖
គួរបញ្ជាក់ផងដែរថា Paul Pogba បានឈ្នះពានពីរជាមួយ Man UTD គឺ Europa League និង EFL Cup ៕
ប្រភព៖ thesun