បរទេស៖ ខ្សែប្រយុទ្ធស្លាប Marcus Rashford ត្រូវបានអ្នកគាំទ្រManchester United នាំគ្នារិះគន់ បន្ទាប់ពីគាត់បង្ហាញទម្រង់លេងមិនបានល្អក្នុងពានរង្វាន់FA Cup ជុំទី៣ ទល់នឹងក្រុម Aston Villa កាលពីយប់មិញ។
គួរបញ្ជាក់ថានៅក្នុងការប្រកួតនោះ Man UTD បានទទួលជ័យជម្នះទៅលើក្រុម Aston Villa ក្នុងលទ្ធផល ១ ទល់នឹង ០, ដែលជាការតែតបញ្ចូលទីដោយខ្សែបម្រើ ScottMcTominay នៅដើមវគ្គទី ១, ខណៈជ័យជម្នះនេះផងដែរបានជួយឱ្យក្រុមបិសាចក្រហមទទួលបានកៅអីឡើងទៅជុំបន្តជាបន្តទៀត។
ដ្បិតMan UTD ជាអ្នកទទួលបានជ័យជម្នះក៏ដោយ, ប៉ុន្តែអ្នកគាំទ្រជាច្រើនបានសង្កេតឃើញថាទម្រង់លេងរបស់Rashford ដែលជាយុវជនមានទេព្យកោសល្យម្នាក់ឥឡូវទម្រង់លេងហាក់ធ្លាក់ចុះខ្លាំងមែនទែន ហើយពួកគេក៏បានឆ្ងល់ទៀតថា តើខ្សែប្រយុទ្ធរបស់អង់គ្លេស រូបនេះមានបញ្ហាអ្វីកើតឡើង ទើបមួយរយៈចុងក្រោយនេះលេងដូចគ្មានព្រលឹងក្នុងខ្លួនហើយគាត់ក៏មិនងាយញញឹមផងដែរ។
អ្នកគាំទ្ររបស់Man UTD ម្នាក់មានឈ្មោះថាStretfordPaddock បានសរសើរនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា៖
អ្នកគាំទ្រម្នាក់ទៀតមានឈ្មោះថាFourFourJordan បានសរសេរថា៖
ប្រភព៖ Sportbible