ចុម! មកមិនទាន់បានប៉ុន្មានផង Tchouameni មិនសប្បាយចិត្ត ដោយសារសិស្សច្បងរូបនេះអត់និយាយរក - TrueID

ចុម! មកមិនទាន់បានប៉ុន្មានផង Tchouameni មិនសប្បាយចិត្ត ដោយសារសិស្សច្បងរូបនេះអត់និយាយរក

July 19, 2022

បរទេស៖ ខ្សែបម្រើចំណូលថ្មីរបស់ Real Madrid កីឡាករ Aurelien Tchouameni ត្រូវបានគេរាយការណ៍ថាកំពុងមានអារម្មណ៍មិនសប្បាយចិត្តក្នុងការស្នាក់នៅទឹកដី Santiago Bernabeu ក្រោយលេខឮថាសិស្សច្បង Casemiro អត់និយាយរក។

Casemiro 
Casemiro 

ជាការពិតណាស់ Tchouameni ត្រូវបាន Real Madrid ទិញយកពីMonaco នៅរដូវក្តៅនេះក្នុងតម្លៃ ១០០ លានដុល្លារអាមេរិក,ហើយក្នុងការផ្លាស់មកកាន់ក្រុមម្ចាស់ជើងឯក Champions League ១៤ សម័យមួយនេះ រូបគេក៏នឹងត្រូវជួបបញ្ហាលំបាកផងដែរ ដោយត្រូវប្រជែងតំណែងខ្សែបម្រើការពារជាមួយCasemiro ដែលជាកីឡាករមានបទពិសោធន៍ជោគជាំម្នាក់។

កីឡាករ Aurelien Tchouameni
កីឡាករ Aurelien Tchouameni

យោងតាមការចុះផ្សាយរបស់កាសែតក្រៅស្រុកEl Nacional បានឱ្យដឹងថា Casemiro ហាក់មានភាពព្រួយបារម្ភ ខ្លាចខ្លួនពិបាកប្រជែងតំណែងជាមួយ Tchouameni ដែលជាខ្សែបម្រើវ័យក្មេងកំពុងឡើងជើងម្នាក់,ហើយអ្វីដែលចាប់អារម្មណ៍ខ្លាំង ចាប់តាំងពីកីឡាករសញ្ជាតិ បារាំងខាងលើផ្ទេរមក R.Madrid, គឺ Casemiro មិនដែលនិយាយរកគេនោះទេដូច្នេះហើយទើបធ្វើ Tchouameniមានអារម្មណ៍មិនសប្បាយចិត្តក្នុងការស្នាក់នៅទឹកដី Santiago Bernabeu៕

កីឡាករ Aurelien Tchouameni
កីឡាករ Aurelien Tchouameni

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...