បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី ២១ ខែ មេសាឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Osasuna បានបើកទ្វាកីឡដ្ឋានEl Sadar របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ RealMadrid នៅក្នុងការប្រកួតសប្តាហ៍ទី ៣៣ នៃក្របខណ្ឌ LaLiga។
ក្រុមភ្ញៀវ Real Madrid នៅតែបន្តភាពខ្លាំងរបស់ខ្លួន ដោយយប់មិញនេះពួកគេបានបំបាក់ក្រុម Osasunaក្នុងលទ្ធផល ៣-១, ខណៈលទ្ធផលបែបនេះបានជួយឱ្យក្រុមអធិរាជសបន្តឈរនៅលើកំពូលតារាងដដែលមាន៧៨ ពិន្ទុ ចំណែក Osasuna វិញកំពុងឈរនៅលេខរៀងទី៩ មាន ៤៤ ពិន្ទុក្នុងដៃ។
ជាការពិតណាស់នៅក្នុងការប្រកួតយប់មិញពិតជាសោកស្តាយមែនទែនសម្រាប់ខ្សែប្រយុទ្ធ Karim Benzemaដែលខកខានស៊ុតបាល់ប៉េណាល់ទី ២ គ្រាប់ជាប់គ្នា ដោយលើកទី១នៅនាទីទី ៥២ និងលើកទី ២នៅនាទីទី ៥៩។
ប៉ុន្តែយ៉ាងណាក៏ដោយ R.Madrid នៅតែធ្វើបានល្អ ដោយអាចបំប៉ោងសំណាញ់ទីទៅម្ចាស់ផ្ទះ Osasuna បាន៣គ្រាប់ ពោលគ្រាប់ទី១ គឺរកបានដោយ David Alaba នៅនាទីទី ១២, គ្រាប់ទី ២ រកបានដោយ Marco Asensio នៅនាទីទី ៤៥ និងគ្រាប់ចុងក្រោយរកបានដោយ Lucas Vazquez នៅនាទីទី ៩០+៦។ដោយឡែកមួយគ្រាប់របស់ Osasuna គឺរកបានដោយ AnteBudimir នៅនាទីទី ១៣៕
សូមទស្សនាវីដេអូខាងក្រោម៖