បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានរៀបចំរួចរាល់ហើយ ដើម្បីបញ្ចេញ Harry Maguire និង Scott McTominay នៅរដូវក្តៅខាងមុខ។
ជាការពិតណាស់ Maguire និង McTominay បច្ចុប្បន្នគឺមិនសូវមានតំណែងលេងនោះទេ ក្រោមការដឹកនាំរបស់លោក Erik ten Hag ចាប់តាំងពី Lisandro Martinez និង Casemiro មកដល់។
ហើយបើយើងមកមើលស្ថានភាពបច្ចុប្បន្ន Martinez គឺកំពុងតែធ្វើបានល្អមែនទែននៅតំបន់ខ្សែការពារកណ្តាល ដោយឡែក Casemiro វិញ ក៏កំពុងតែបង្ហាញឥទ្ធពលដ៏អស្ចារ្យរបស់ខ្លូននៅតំបន់បម្រើការពារផងដែរ។
យោងតាមការចុះផ្សាយរបស់កាសែត talkSPORT បានឱ្យដឹងថា, Maguire និង McTominay នឹងមិនស្ថិតនៅក្នុងគម្រោងរបស់ក្លិបទៀតទេ ហើយពួកគេនឹងត្រូវអនុញ្ញាតឱ្យចាកចេញពីទឹកដី Old Trafford នៅរដូវក្តៅខាងមុខ៕
ប្រភព៖ Sportskeeda