អេស្ប៉ាញ៖ ខ្សែការពារ Gerard Pique ដែលត្រូវបានគេស្គាល់ថាជាកីឡាករចាស់វស្សារបស់ ក្លិបអ្នកមានបុណ្យ Barcelona បានបង្ហោញភក្តីភាពចំពោះក្លិបដោយប្ដេជ្ញាថានឹងចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ភ្លាមបើសិន លោកគ្រូបង្វឹក Ronald Koeman ប្រាប់ថាមិនត្រូវការគេនៅក្នុងក្រុមទៀត។
Pique ជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ Barcelona គឺ La Masia ដោយចូលរួមជាមួយក្លិបតាំងពីឆ្នាំ១៩៩៧ ប៉ុន្តែក្នុងឆ្នាំ ២០០៥ គេក៏ផ្ទេរទៅលេងនៅក្លិប Manchester United ឯប្រទេសអង់គ្លេស។
យ៉ាងណាមិញ បេះដូងរបស់កីឡាករវ័យ៣៤ឆ្នាំរូបនេះនៅស្ថិតនៅជាមួយ Barcelona ព្រោះនៅឆ្នាំ២០០៨ គេក៏បានត្រឡប់មកទឹកដី Camp Nou វិញនិងបន្តលេងឲ្យក្លិបមួយនេះរហូតមកទល់បច្ចុប្បន្ន។
កាលពីពេលថ្មីៗមកនេះ លេចឮពាក្យចចាមអារ៉ាមថា Barcelona គ្រោងនឹងចែកផ្លូវជាមួយកីឡាកររាមច្បងជាដើម ដើម្បីទុកឱកាសឲ្យកីឡាករក្មេងៗបានបញ្ចេញសមត្ថភាពទើប Pique បានបង្ហើបពីអនាគតរបស់គេថា៖
គួរបញ្ជាក់ផងដែរថា បើ Pique ចង់បន្តស្នាក់នៅជាមួយ Barcelona ទៀតនោះគេនឹងត្រូវទទួលយកការកាត់ប្រាក់ឈ្នួល៕
ប្រភព៖ barcablaugranes