អង់គ្លេស៖ ខ្សែបម្រើ Jorginho ត្រូវបានគេរាយការណ៍ថានឹងចែកផ្លូវជាមួយក្លិប Chelsea នៅចប់រដូវកាលនេះ។
កុងត្រារបស់កីឡាករសញ្ជាតិអ៊ីតាលីរូបនេះនឹងអស់សុពុលភាពក្នុងការស្នាក់នៅទឹកដី Stamford Bridge នៅចប់រដូវកាលនេះហើយ ដោយក្លិបទំនងជាមិនបន្តកុងត្រាថ្មីដល់រូបគេទេ។
Chelsea គិតថាការបន្តកុងត្រាថ្មីដល់ N'Golo Kante និង Mason Mount គឺសំខាន់ជាងការបន្តកុងត្រាដល់ Jorginho។
បើសិនចាកចេញពី Chelsea មែនគឺ Jorginho ទំនងជាវិលត្រឡប់ទៅលេងនៅ Serie A ឯប្រទេសអ៊ីតាលីវិញ។
គួរបញ្ជាក់ផងដែរថា Jorginho បានផ្ទេរពី Napoli មកកាន់ Chelsea កាលពីឆ្នាំ២០១៨ និងបានជួយឲ្យក្លិបឈ្នះពាន Champions League, Club World Cup, Europa League និង UEFA Super Cup ផងដែរ៕
ប្រភព៖ thesun