បារាំង៖ ក្លិប Paris Saint Germain ត្រូវបានគេរាយការណ៍ថា នឹងបន្តកិច្ចសន្យាថ្មីដល់កីឡាករ Lionel Messi រហូតដល់ឆ្នាំ២០២៤ ដើម្បីឲ្យប្រាកដចិត្តថារូបគេនឹងមិនអាចវិលត្រឡប់មកកាន់ Barcelona វិញ។
ជាការពិតណាស់ មកទល់នឹងពេលនេះ Messi នៅមានកិច្ចសន្យាជាមួយ PSG តែប្រមាណជា ៥ខែទៀតប៉ុណ្ណោះ ខណៈ រូបគេនៅមិនទាន់សម្រេចចិត្តបន្តកុងត្រាជាមួយក្រុមនៅឡើយទេ។
យ៉ាងណាក៏ដោយ បើយោងទៅតាមការចុះផ្សាយរបស់ Marca បានលើកឡើងថា PSG ចង់ប្រាកដថា Messi នឹងមិនត្រឡប់មកកាន់ Barcelona វិញឡើយ តាមរយៈការផ្តល់ជូនកិច្ចសន្យារហូតដល់ឆ្នាំ២០២៤ ជាមួយនឹងលក្ខខណ្ឌបន្តថែមមួយឆ្នាំទៀតផងដែរ៕
ប្រភព៖ Sportskeeda