បរទេស៖ អតីតខ្សែប្រយុទ្ធរបស់ Manchester City និងក្រុមជម្រើសជាតិ អាហ្សង់ទីន លោក Sergio Aguero បានទម្លាយថា Leonel Messi បានខឹងនឹងខ្លួនអំឡុងពេលកំពុងអបអរនៃការឈ្នះពានរង្វាន់ FIFA World Cup ២០២២។
រម្លឹកថា ក្រុមពពកស អាហ្សង់ទីន ទើបតែបានលើកពាន World Cup ជាលើកទី ៣ នៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ បន្ទាប់ពីបំបាក់ បារាំង នៅវគ្គផ្តាច់ព្រ័ត្តក្នុងលទ្ធផល ៤-២ នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ ក្រោយបញ្ចប់ការប្រកួត ១២០ នាទីពេញ ក្រុមទាំង ២ ស្មើគ្នា ៣-៣។
យ៉ាងណាមិញ អំឡុងពេលអបអរសាទរនៃការលើកពាន World Cup លោក Aguero បានទម្លាយថា Messi បានខឹងនឹងខ្លួនជាខ្លាំង ដោយសារតែគាត់បានផឹកស្រាច្រើន ប៉ុន្តែមិនបានញ៉ាំអ្វីទាល់តែសោះ។
ទាក់ទងនឹងរឿងខាងលើ, Aguero បាននិយាយយ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda