អត់ព្រមទេ! Barcelona ចង់បានកីឡាករម្នាក់នេះមករួមក្រុម​ តែត្រូវបាន At.Madrid បដិសេធ - TrueID

អត់ព្រមទេ! Barcelona ចង់បានកីឡាករម្នាក់នេះមករួមក្រុម​ តែត្រូវបាន At.Madrid បដិសេធ

August 31, 2021

អេស្ប៉ាញ៖ ក្លិប Atletico Madrid ត្រូវបានគេរាយការណ៍ថា បានបដិសេធសំណើរបស់ Barcelona ដែលចង់បានកីឡាករ Joao Felix មករួមក្រុមក្នុងលក្ខខណ្ឌខ្ចីជើង។

  កីឡាករ Joao Felix
  កីឡាករ Joao Felix

ជាការពិតណាស់ សំណើមួយនេះត្រូវបានធ្វើឡើងពីសំណាក់ភ្នាក់ងារលោក Jorge Mendes ដោយ Barcelona ពិតជាចង់បានកីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើតាំងពីយូរណាស់មកហើយ។ 

  កីឡាករ Joao Felix
  កីឡាករ Joao Felix

យ៉ាងណាក្តី Atletico Madrid បានបញ្ជាក់យ៉ាងច្បាស់ៗថា ក្លិបមិនមានគម្រោងក្នុងការអនុញ្ញាតឲ្យ Felix ចាកចេញឡើយ និង បានចាត់ទុករូបគេជា គ្រាប់ពេជ្យរបស់ក្លិបក្នុងពេលអនាគត ជាពិសេស គឺ ការការពារតំណែងជើងឯកក្របខណ្ឌ La Liga នារដូវកាលនេះ។

  កីឡាករ Joao Felix
  កីឡាករ Joao Felix

គួរបញ្ជាក់ដែរថា Felix បានចូលរួមជាមួយ Atletico Madrid ពី Benfica នៅក្នុងឆ្នាំ២០១៩ ជាមួយនឹងតម្លៃផ្ទេរ១២៦លានអឺរ៉ូ (ឬប្រមាណ១៤២លានដុល្លារ) និង បង្ហាញខ្លួននៅក្របខណ្ឌ La Liga បាន៥៨ប្រកួត រកគ្រាប់បាល់បានចំនួន១៣គ្រាប់៕

ប្រភព៖​ goal

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...