បរទេស៖ កីឡាករ Angel Di Maria បានធ្វើការរិៈគន់ចាស់ដៃទៅលើក្រុម Manchester United ហើយគាត់បានអះអាងថា គាត់គឺមិនដែលខ្វល់ជាមួយការពាក់អាវលេខ ៧ នៅទឹកដី OldTrafford ម្តងណាឡើយ, ខណៈអាវលេខ៧នេះពិតជាមានអត្ថន័យមែនទែនជាមួយ Man UTD, តួយ៉ាងលេខមួយនេះគឺធ្លាប់បានពាក់ដោយវីរៈបុរសជាច្រើនដូចជាលោកBryan Robson, Eric Cantona, David Beckham និង Cristiano Ronaldo ជាដើម។
ជាការពិតណាស់បន្ទាប់ពីឃ្លាតឆ្ងាយអស់រយៈពេល ១២ ឆ្នាំ, ពេលនេះ Ronaldo បានត្រឡប់មកកាន់ទឹកដី Old Trafford វិញហើយ, ជាមួយគ្នានេះ គាត់ត្រូវបានគេរំពឹងថានឹងអាចបង្ហាញខ្លួនលើកដំបូងនៅពេលក្រុមបិសាចក្រហម លេងទល់នឹង Newcastle United នៅសប្តាហ៍ក្រោយ, ប៉ុន្តែយ៉ាងណា គាត់មិនទាន់បានប្រកាសអំពីលេខអាវដែលត្រូវពាក់ជាផ្លូវការនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ Ronaldoអាចនឹងទទួលបានអាវលេខ ៧ ម្តងទៀត ដែលជាលេងសំណព្វចិត្តរបស់ខ្លួន,ចំណែកឯ Cavani ដែលជាម្ចាស់លេខអាវមួយនេះបច្ចុប្បន្នគាត់នឹងអាចផ្លាស់ទៅពាក់លេខ ២១ វិញ ក្រោយពេល Daniel James ផ្ទេរទៅចូលរួមជាមួយ Leeds United, ទន្ទឹមនឹងនេះ Man UTD កំពុងតែមមារញឹកមែនទែន ក្នុងការស្នើរសុំទៅ Premier Leagueដើម្បីជួយឱ្យខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំទទួលបានអាវលេខ ៧។
ទាក់ទងនឹងអាវលេខ ៧នេះ DiMaria បានថ្លែងប្រាប់ទៅកាន់ Libero on TyCSports យ៉ាងដូច្នេះថា៖
ប្រភព៖ Metro