បារាំង៖ ក្លិប Paris Saint Germain ត្រូវបានគេរាយការណ៍ថា នឹងបន្តកុងត្រាថ្មីដល់កីឡាករ Lionel Messi រហូតដល់ឆ្នាំ២០២៤ ប្រសិនបើកីឡាករសញ្ជាតិអាហ្សង់ទីនខាងលើចង់ស្នាក់នៅបន្តទីនេះ។
ជាការពិតណាស់ Messi បានចាកចេញពី Barcelona ដើម្បីផ្លាស់មកកាន់ PSG ដោយគ្មានតម្លៃខ្លួនកាលពីឆ្នាំ២០២១ ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ ខណៈ បច្ចុប្បន្នគេនៅសេសសល់កុងត្រាតែ១ឆ្នាំទៀតប៉ុណ្ណោះ ដូច្នេះប្រសិនបើគេសម្រេចចិត្តមិនបន្តកុងត្រាថ្មីទេ មានន័យថាគេនឹងអាចចាកចេញបានដោយគ្មានតម្លៃខ្លួនក្រោយបំណាច់រដូវកាលថ្មីខាងមុខនេះ។
បើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានលើកឡើងថា PSG ពិតជាចង់បន្តកុងត្រាថ្មីទៅដល់ Messi ខ្លាំងមែនទែន ដោយ ក្លិបគ្រោងនឹងផ្តល់កិច្ចសន្យារហូតដល់ឆ្នាំ២០២៤ បន្ថែមពីលើកុងត្រាចាស់ ខណៈ Messi ត្រូវបានគេដឹងថានឹងសម្រេចចិត្តម្តងទៀតក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup៕
ប្រភព៖ sportskeeda