ពិបាកតិចហើយចឹង! លោក Southgate សារភាពថា អង់គ្លេសឆ្នាំនេះគឺនៅស្ទើរត្រង់តំបន់នេះខ្លាំងណាស់ - TrueID

ពិបាកតិចហើយចឹង! លោក Southgate សារភាពថា អង់គ្លេសឆ្នាំនេះគឺនៅស្ទើរត្រង់តំបន់នេះខ្លាំងណាស់

June 8, 2021

អឺរ៉ុប៖ លោក Gareth Southgate បានព្រមានទៅកាន់កូនក្រុមថា ត្រូវតែខំប្រឹងហ្វឹកហាត់ឱ្យខ្លាំងដើម្បីត្រៀមការប្រកួតព្រឹត្តិការណ៍Euro ២០២០ ដែលជិតចាប់ផ្តើមនាពេលខាងមុខនេះ, ព្រោះតាមរយៈការប្រកួតមិត្តភាពប៉ុន្មានប្រកួតកន្លងមកអ្នកចាត់ការរបស់ក្រុមតោកំណាច មើលឃើញថាក្រុមរបស់លោកពិតជានៅមានចន្លោះខ្វះខាតត្រង់តំបន់ការពារខ្លាំងណាស់។

   លោក Gareth Southgate
   លោក Gareth Southgate

គួរបញ្ជាក់ថាមុនចាប់ផ្តើមព្រឹត្តិការណ៍ Euro ២០២០ ក្រុមជម្រើសជាតិ អង់គ្លេសបានធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំ ២ ប្រកួតមកហើយ ក្នុងនោះក្រុមតោកំណាចបានទទួលជ័យជម្នះទៅលើក្រុមអូទ្រីស ក្នុងលទ្ធផល ១ ទល់នឹង ០ និងថ្មីៗនេះទៀតសោតក្រុមរបស់លោក Southgate ទើបតែបានបំបាក់ក្រុម រ៉ូមានី ក្នុងលទ្ធផល ១ ទល់នឹង ០ ដូចគ្នាផងដែរ។

ក្រុមជម្រើសជាតិ អង់គ្លេស
ក្រុមជម្រើសជាតិ អង់គ្លេស

ជាការពិតណាស់ ក្រុមរបស់លោក Southgateនឹងត្រូវបើកយុទ្ធនាការការប្រកួត Euro ២០២០ ដំបូងដោយប៉ះជាមួយនឹងក្រុមជម្រើសជាតិ ក្រូអាត នៅថ្ងៃទី ១៣ ខែ មិថុនា ហើយក្នុងនោះអ្នកចាត់ការរូបនេះបានបញ្ជាក់ថាក្រុមរបស់លោកគឺនៅមានចន្លោះខ្វះខាតមួយចំនួន ដែលត្រូវតែកែលម្អបន្ថែម។

   លោក Gareth Southgate
   លោក Gareth Southgate

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយ លោក Southgateបានមានប្រសាសន៍យ៉ាងដូច្នេះថា៖

   លោក Gareth Southgate
   លោក Gareth Southgate

ប្រភព៖​ Goal

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...