ម្នាក់ហ្នឹងល្អណាស់! Man UTD ជិតទិញបានអ្នកចាំទីរូបនេះ មករួមក្រុមហើយ - TrueID

ម្នាក់ហ្នឹងល្អណាស់! Man UTD ជិតទិញបានអ្នកចាំទីរូបនេះ មករួមក្រុមហើយ

July 10, 2022

អឺរ៉ុប៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា កាន់តែខិតជិតក្នុងការនាំយកអ្នកចាំទី Lazio កីឡាករ Thomas Strakosha មករួមហើយសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

  កីឡាករ Thomas Strakosha
  កីឡាករ Thomas Strakosha

ជាការពិតណាស់ Man Utd ចាំបាច់ត្រូវតែស្វែងរកអ្នកចាំទីថ្មីម្នាក់ដើម្បីមកធ្វើការប្រកួតប្រជែងជាមួយ David De Gea ឬ ជំនួសក្នុងពេលវេលាណាមួយដែលរូបគេមានបញ្ហារបួស បន្ទាប់ពីថ្មីៗនេះ អ្នកចាំទីដៃទីពីរ Dean Henderson ទើបតែបានចែកផ្លូវគ្នាជាមួយក្រុមបិសាចក្រហម ដើម្បីផ្លាស់ទៅកាន់ Nottingham Forest ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។

បើយោងទៅតាមកាសែតកីឡា Talk Sport បានលើកឡើងថា Man Utd កាន់តែកៀកនឹងនាំយក Strakosha មករួមក្រុមហើយដើម្បីជំនួសតំណែងនៃការចាកចេញរបស់ Henderson ខណៈ រូបគេនឹងមិនមានតម្លៃខ្លួនឡើយ បន្ទាប់ពីកុងត្រារបស់គេជាមួយ Lazio បានអស់សុពលភាពនៅក្នុងរដូវកាលក្តៅនេះ៕

  កីឡាករ Thomas Strakosha
  កីឡាករ Thomas Strakosha

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...