បរទេស៖ បើតាមគេហទំព័រ Football Insider បានឲ្យដឹងថាក្លិប Atletico Madrid បានធ្វើការបដិសេធសំណើ ក្នុងចំនួនទឹកប្រាក់១០លានផោនរបស់ក្លិប Manchester United ក្នុងការទិញយកខ្សែការពារស្លាប Kieran Trippier ទៅរួមក្រុម ដោយក្លិបជើងឯក La Liga មួយនេះទាមទារតម្លៃខ្លួនរូបគេដល់ទៅ២០លានផោនឯណោះ។
គួរបញ្ជាក់ដែរថា Trippier នៅតែជាខ្សែការពារស្លាបស្តាំជួរមុខរបស់ At. Madrid កាលពីរដូវកាល២០២០/២១ កន្លងទៅនេះពោលចូលលេងបាន៣៥ប្រកួត បោះបាល់ឲ្យដៃគូបញ្ចប់ទីបាន៦លើកផងដែរ។ ជាក់ស្តែងរូបគេ មានក្ដីស្រមៃក្នុងការផ្លាស់ទៅលេងនៅ Premier League វិញនៅរដូវក្ដៅនេះ ខណៈដែលកុងត្រារបស់គេជាមួយ At. Madrid នៅសល់ដល់ឆ្នាំ២០២៣ឯណោះ៕
ប្រភព៖ sportsmole