អុញនោះ! កីឡាករ Chelsea រូបនេះសុខចិត្តកាត់ប្រាក់ខែ៥០ភាគរយឲ្យតែបានត្រឡប់ទៅក្លិបចាស់វិញ - TrueID

អុញនោះ! កីឡាករ Chelsea រូបនេះសុខចិត្តកាត់ប្រាក់ខែ៥០ភាគរយឲ្យតែបានត្រឡប់ទៅក្លិបចាស់វិញ

May 31, 2022

អង់គ្លេស៖ យោងតាមអ្នកកាសែត Nicolo Schira បានបង្ហើបថា ខ្សែប្រយុទ្ធ Romelu Lukaku សុខចិត្តកាត់ប្រាក់ខែ៥០ភាគរយដើម្បីវិលត្រឡប់ទៅលេងនៅក្លិប Inter Milan វិញនៅរដូវក្ដៅខាងមុខនេះ។

ខ្សែប្រយុទ្ធ Romelu Lukaku
ខ្សែប្រយុទ្ធ Romelu Lukaku

​កីឡាករសញ្ជាតិបែលស៊ិករូបនេះត្រូវ Chelsea ទិញយកពី Inter Milan កាលពីរដូវក្ដៅឆ្នាំមុនតែជាក់ស្ដែងការលេងរបស់គេមិនល្អដូចការរំពឹងទុកឡើយ។

ខ្សែប្រយុទ្ធ Romelu Lukaku
ខ្សែប្រយុទ្ធ Romelu Lukaku

​Lukaku រកបានតែ១៥គ្រាប់ក្នុងការបង្ហាញខ្លួន ៤៤ ប្រកួត ខណៈដែលរូបគេធ្លាប់បានបង្ហើបផ្ទាល់មាត់ថាគេចង់ផ្លាស់ទៅលេងនៅ Inter Milan វិញ។​

ខ្សែប្រយុទ្ធ Romelu Lukaku
ខ្សែប្រយុទ្ធ Romelu Lukaku

បញ្ហានេះបានធ្វើឲ្យមានភាពចម្រូងចម្រាសជាមួយក្លិប Chelsea និងលោក Thomas Tuchel ហើយ Lukaku ក៏វ​បានថ្លែងសុំទោសអ្នកគាំទ្រផងដែរ។

ខ្សែប្រយុទ្ធ Romelu Lukaku
ខ្សែប្រយុទ្ធ Romelu Lukaku

​យ៉ាងណាមិញ Chelsea ​អាចនឹងជួបជាមួយភ្នាក់ងាររបស់ Romelu Lukaku ដោយអាចលក់គេឬដាក់គេឲ្យក្លិប Inter Milan ខ្ចីជើង​៕

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...