នរណាគេ? Neymar ចង់ឱ្យខ្សែប្រយុទ្ធរូបនេះស្នងតំណែងអាវលេខ១០របស់ខ្លួននៅប្រេស៊ីល ក្រោយចូលនិវត្តន៍ពីជម្រើសជាតិ - TrueID

នរណាគេ? Neymar ចង់ឱ្យខ្សែប្រយុទ្ធរូបនេះស្នងតំណែងអាវលេខ១០របស់ខ្លួននៅប្រេស៊ីល ក្រោយចូលនិវត្តន៍ពីជម្រើសជាតិ

June 20, 2022

បរទេស៖ ខ្សែប្រយុទ្ធស្លាបរបស់ Real Madrid កីឡាករ Rodrygo បានបង្ហើបឱ្យដឹងថាNeymar Jr. ចង់ឱ្យគាត់ស្នងតំណែងអាវលេខ ១០ នៅជម្រើសជាតិប្រេស៊ីល។

កីឡាករ Rodrygo និង Neymar
កីឡាករ Rodrygo និង Neymar

ជាការពិតណាស់ កាលពីខែ តុលា ឆ្នាំ ២០២១Neymar ធ្លាប់បានប្រកាសថា World Cup ២០២២ ខាងមុខអាចជាពេលវេលាចុងក្រោយដែលគាត់លេងឱ្យក្រុមជម្រើសជាតិ ប្រេស៊ីល,ខណៈមូលហេតុដែលធ្វើឱ្យគាត់សម្រេចចិត្តដូច្នេះ ដោយសារតែគាត់មានរឿងរ៉ាវខ្លះៗទាក់ទងនឹងសម្ពាធផ្លូវចិត្តនិងបញ្ហារបួសរ៉ាំរ៉ៃផងដែរ។

Neymar Jr.
Neymar Jr.

Rodrygo ដែលបច្ចុប្បន្នជាខ្សែប្រយុទ្ធដ៏មានសក្តានុពលរបស់R.Madrid និងជម្រើសជាតិប្រេស៊ីលបានថ្លែងប្រាប់ Podpahយ៉ាងដូច្នេះថា៖

កីឡាករ Rodrygo
កីឡាករ Rodrygo

គួរបញ្ជាក់ថា អាវលេខ ១០ នេះត្រូវបានគេចាត់ទុកជាលេខប្រវត្តិសាស្ត្រមួយនៅក្នុងក្រុមជម្រើសជាតិ ប្រេស៊ីល ពោលលេខមួយនេះធ្លាប់បានពាក់ដោយវីរះបុរសជាច្រើនដូចជា Pele, Zico, Rivaldo, Ronaldinho, Kaka និង ចុងក្រោយនេះគឺ Neymar៕

ប្រភព៖​ ESPN

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...