លោក Solskjaer បង្ហាញ​ពីទំនុកចិត្តទៅ​លើម្ចាស់​ក្លិប Man Utd - TrueID

លោក Solskjaer បង្ហាញ​ពីទំនុកចិត្តទៅ​លើម្ចាស់​ក្លិប Man Utd

May 1, 2021

អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុមបីសាចក្រហម Manchester​ United គឺ លោក Ole Gunner Solskjaer បាន​បង្ហាញ​ពីទំនុកចិត្តរបស់លោកទៅលើម្ចាស់ក្លិបបីសាចក្រហម គឺ មហាសេដ្ឋីត្រកូល Glazer​​​​។

គ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះបាននិយាយថា លោកនៅតែមានការទុកចិត្តថា ត្រកូល Glazer​ នឹងនៅតែផ្តល់ការ​គាំទ្រ​ផ្នែកហិរញ្ញវត្ថុដល់រូបលោក ក្រោយពេលដែលអ្នកគាំទ្ររបស់ក្រុមបីសាចក្រហម Manchester United​ គ្រោង​ធ្វើបាតុកម្មនៅមុនការប្រកួតរបស់ក្លិបជាមួយក្រុមហង្សក្រហម Liverpool។

តាមរយះរបាយការណ៏ដែលត្រូវបានគេដឹងថា អ្នកគាំទ្ររាប់ពាន់នាក់នឹងធ្វើដំណើរទៅកីឡដ្ឋាន Old Trafford នៅមុន​ការប្រកួតជាមួយក្រុម Liverpool ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យដើម្បីសំដែងការមិនពេញ​ចិត្តរបស់​​ពួកគេចំពោះមហាសេដ្ឋីត្រកូល Glazer ។​ ខណៈពេលដែលលោក​ Solskjaer លើកទឹកចិត្តអ្នកគាំទ្រ​ឱ្យធ្វើការតវ៉ាដោយសន្តិវិធី ហើយសំលេងរបស់ពួកគេនេះហើយដែលអ្នកចាត់ការទូទៅរបស់ United ជឿជាក់​ថា​ត្រកូល Glazer នឹងបន្តផ្តល់ជំនួយហិរញ្ញវត្ថុដើម្បីពង្រឹងក្រុមរបស់គាត់ជាបន្តទៀត៕

ម្ចាស់ក្លិបត្រកូល Glazer ទាំងបីរូប
ម្ចាស់ក្លិបត្រកូល Glazer ទាំងបីរូប
លោក Ole Gunner Solskjaer 
លោក Ole Gunner Solskjaer 
ម្ចាស់ក្លិបត្រកូល Glazer ទាំងបីរូប
ម្ចាស់ក្លិបត្រកូល Glazer ទាំងបីរូប
លោក Ole Gunner Solskjaer 
លោក Ole Gunner Solskjaer 
ទាក់ទងជាមួយ:
ការងារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...