ខ្សែប្រយុទ្ធ Romelu Lukaku បានជួយឲ្យក្រុម Inter Milan ឱ្យឈ្នះពានរង្វាន់ Serie A នៅឆ្នាំនេះ និងទទួលបានពានរង្វាន់កីឡាករល្អប្រចាំរដូវកាលទៀតផង។ ខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះត្រូវបានក្លិបតោខៀវ Chelsea និង Manchester City ចង់ផ្ទេររូបគាត់ឲ្យត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ ប៉ុន្តែគាត់បានបញ្ជាក់ថាគាត់សប្បាយចិត្ត និងចង់ស្នាក់នៅប្រទេសអុីតាលីបន្តទៀត។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះរីករាយនឹងរដូវកាលដ៏អស្ចារ្យមួយនៅក្នុងប្រទេសអុីតាលី ក្រោមការដឹកនាំក្រុមរបស់លោក Antonio Conte ដែលបានបញ្ឍប់ក្រុម Juventus ក្នុងការឈ្នះពាន Serie A រយៈពេល ៩ ឆ្នាំជាប់គ្នាដោយរកបាន ២៤គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៣៦លើក។ ទោះបីគ្រូបង្វឹកលោក Conte ចាកចេញក៏ដោយក៏ខ្សែប្រយុទ្ធនេះសម្រេចបន្តស្នាក់ក្លិបដែលមានមូលដ្ឋាននៅទីក្រុម Milan នេះបន្តទៀត៕
ប្រភព៖ Sky Sport