ក្តៅៗ! កីឡាករឆ្នើមរូបនេះ សម្រេចចិត្តផ្លាស់ទៅកាន់ Juventus ហើយ - TrueID

ក្តៅៗ! កីឡាករឆ្នើមរូបនេះ សម្រេចចិត្តផ្លាស់ទៅកាន់ Juventus ហើយ

June 24, 2022

អ៊ីតាលី៖ អ្នកកាសែតកីឡាដ៏ល្បីល្បាញលោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា ខ្សែបម្រើ Paul Pogba នឹងចូលរួមជាមួយ Juventus សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មីខាងមុខនេះ។

កីឡាករ Paul Pogba
កីឡាករ Paul Pogba

ជាការពិតណាស់ Pogba ធ្លាប់ជាអតីតកីឡាកររបស់ Juventus ម្តងរួចទៅហើយនៅចន្លោះឆ្នាំ ២០១២-២០១៦ មុនពេលដែលរូបគេផ្លាស់មកកាន់ Manchester United កាលពីឆ្នាំ២០១៦។ យ៉ាងណាក្តីក្រោយអស់កិច្ចសន្យាជាមួយក្រុមបិសាចក្រហម ពេលនេះរូបគេក៏បានសម្រេចចិត្តវិលត្រឡប់មកកាន់ Juventus វិញក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។

កីឡាករ Paul Pogba
កីឡាករ Paul Pogba

បើយោងតាមការចុះផ្សាយរបស់លោក Fabrizio បានលើកឡើងថា Pogba នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី នៅដើមខែកក្កដាខាងមុខនេះដើម្បីធ្វើការតេស្តសុខភាព និង ចុះកិច្ចសន្យាជាផ្លូវការ ខណៈ Manchester City ក៏ធ្លាប់បានព្យាយាមទាក់ទងគេដែរ ប៉ុន្តែបេះដូងរបស់គេមានតែ Juventus មួយគត់៕

ប្រភព៖​ Fabrizio Romano

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...