អង់គ្លេស៖ អ្នកកាសែត Ben Jacobs មកពី CBS Sports បានចុះផ្សាយថា ក្លិបChelsea នឹងលក់ខ្សែបម្រើ Conor Gallagher មុនទីផ្សារដោះដូរខែមករាបិទទ្វារបើសិនមានក្លិបផ្សេងដាក់សំណើចន្លោះពី ៣៥ទៅ៤០លានផោន( ៤៣.៤ ទៅ ៤៩.៦ លានដុល្លារ)។
Gallagher បានក្លាយជាកីឡាករ Chelsea តាំងពីឆ្នាំ២០០៧ ដោយធ្លាប់ត្រូវ Chelsea ដាក់ឲ្យក្លិប Charlton ,Swansea City និង Crystal Palace ខ្ចីជើង។
ពេលទៅលេងនៅ Crystal Palace គឺ Gallagher បានបង្ហាញទម្រង់លេងយ៉ាងល្អគឺ ស៊ុតបញ្ចូលទីបាន៨គ្រាប់និងបញ្ជូនបាល់បាន៥គ្រាប់ ក្នុងការបង្ហាញខ្លួន៣៩ប្រកួត ដូច្នេះហើយទើបរដូវកាលនេះគេបានវិលត្រឡប់មកលេងនៅក្រុម Chelsea វិញ។
យ៉ាងណាមិញ Conor Gallagher បរាជ័យក្នុងការដណ្ដើមតំណែងជម្រើស១១នាក់ដំបូងក្នុងក្រុម ដោយជាប់ជម្រើសបានតែ៩ប្រកួតប៉ុណ្ណោះនៅ Premier League រដូវកាលនេះ៕
ប្រភព៖ sportskeeda