ថាម៉េច? លោក Honda ទំនងជាគ្មានវត្តមានដឹកនាំកម្ពុជាហាត់ត្រៀមពាន AFF CUP ទេដោយសារហេតុផលមួយនេះ - TrueID

ថាម៉េច? លោក Honda ទំនងជាគ្មានវត្តមានដឹកនាំកម្ពុជាហាត់ត្រៀមពាន AFF CUP ទេដោយសារហេតុផលមួយនេះ

November 17, 2022

កម្ពុជា៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda ទំនងជានឹងគ្មានវត្តមានដឹកនាំក្រុមជម្រើសជាតិកម្ពុជាហ្វឹកហាត់ត្រៀមការប្រកួត AFF CUP ឡើយដោយសារមូលហេតុមួយ។

   លោក Keisuke Honda
   លោក Keisuke Honda

ជាការពិតណាស់ កម្ពុជានឹងត្រូវចូលរួមការប្រកួត AFF Cup ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី ២០ ខែធ្នូ រហូតដល់ថ្ងៃទី ១៦ ខែ​មករា ឆ្នាំ២០២៣ ខណៈ កម្ពុជាស្ថិតនៅក្នុងពូល A ជាមួយក្រុមជម្រើសជាតិថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និង ប្រ៊ុយណេ។

យ៉ាងណាក្តី សម្រាប់ការចូលរួមក្នុងពានរង្វាន់មួយនេះ គឺ ទំនងជានឹងមិនមានវត្តមានរបស់លោក Honda ដឹកនាំកូនក្រុមផ្ទាល់ក្នុងការហ្វឹកហាត់ត្រៀមឡើយ បន្ទាប់ពីលោកបានទទួលការងារធ្វើជាពិធីករ និង អ្នកវិភាគរបស់ក្រុមជម្រើសជប៉ុនសម្រាប់ព្រឹត្តិការណ៍ World Cup ទាំង៣ប្រកួតនៅក្នុងពូល E ឱ្យក្រុមហ៊ុន Abema TV ហើយ លោកក៏នឹងចូលរួមទស្សនាការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី ១៨ ខែធ្នូផងដែរ ខណៈ ថ្ងៃទី ២០ ខែធ្នូ កម្ពុជា ប៉ះ ហ្វីលីពីន បើកឆាកពាន AFF Cup៕

   លោក Keisuke Honda
   លោក Keisuke Honda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...