បារាំង៖ ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Kylian Mbappe នៅតែបន្តបង្ហាញថ្វីជើងបញ្ចប់ទីរបស់គេខ្លាំងដដែលក្នុងជំនួបទល់នឹង US Pays de Cassel នៃពានរង្វាន់ Coupe de France កាលពីយប់មិញ។
ជាការពិតណាស់ នៅក្នុងវគ្គទី១ PSG បានធ្វើការដាក់សម្ពាធខ្លាំងមែនទែនមកលើគូប្រកួតរហូតរកបានដល់ទៅ៤គ្រាប់ ពីការស៊ុតបញ្ចូលទីរបស់ Mbappe បីគ្រាប់ក្នុងនាទីទី ២៩ ៣៤ និង ៤០ ខណៈ Neymar រកបានមួយគ្រាប់ដែរនៅនាទីទី៣៤។
លុះឈានចូលដល់វគ្គទី២ PSG មិនបន្ធូរបន្ថយឡើយ ដោយបន្តរកគ្រាប់បាល់បាន៣គ្រាប់បន្ថែមទៀត ក្នុងនោះ Mbappe បានបន្ថែម២គ្រាប់ទៀត ដែលជាគ្រាប់បាល់ទី៥របស់គេប្រចាំការប្រកួត និង Carlos Soler ធ្វើឲ្យចប់ការប្រកួត PSG បានយកឈ្នះ Cassel ក្នុងលទ្ធផល ៧ទល់នឹង០ ដើម្បីកក់កៅអីឡើងទៅកាន់វគ្គបន្ទាប់នៃពានរង្វាន់ Coupe de France៕