បរទេស៖ យោងទៅតាមរបាយការណ៍បានឲ្យដឹងថា លោក Erik Ten Hag ចង់បើកទ្វារឲ្យខ្សែការពារក្នុងក្រុម Manchester United ដើរចេញចំនួនបីនាក់ ឆាប់ៗនេះ។
ជាការពិតណាស់ បន្ទាប់ពីដាក់ឲ្យខ្សែការពារ Eric Bailly ទៅក្លិប Marseille ខ្ចីជើង សម្រាប់រដូវកាលឆ្នាំ ២០២២/២៣ នេះ ស្រាប់តែមានដំណឹងថ្មីត្រូវបានលេចឡើងបន្ថែមទៀតថា លោក Ten Hag នៅចង់ឲ្យខ្សែការពារចំនួនបីនាក់ទៀត ដើរចេញពីក្រុមដូចគ្នា។
បើយោងទៅតាមសារកាសែត The Telegraph បានចុះផ្សាយឲ្យដឹងថា ដោយសារតែសមាសភាពកីឡាករចំណូលថ្មីដូចជា Martinez និង Malacia ដែលកំពុងបង្ហាញសមត្ថភាពនៅតំបន់ការពារបានយ៉ាងណា ដូច្នេះហើយទើបលោក Ten Hag ពិចារណាចង់ដក ខ្សែការពារដែលមិនស្ថិតក្នុងគម្រោងលោកចេញខ្លះ ដោយក្នុងនោះមាន កីឡាករ Aaron Wan-Bissaka, Phil Jones, និង Axel Tuanzebe៕
ប្រភព៖ sportsmole